ភ្នំពេញ៖ ប្រិយមិត្តដែលស្នេហាវិស័យកីឡាប្រដាល់
ប្រាកដជាធ្លាប់ស្គាល់ហើយ កីឡាករ ស៊ីម ប៊ុនស្រ៊ន់ ដែលបច្ចុប្បន្ន
កីឡាកររូបនេះមិនត្រឹមតែជាអ្នកប្រដាល់អាជីព តំណាងឲ្យក្លិប Cambodia Top
Team មួយរូបទេ ថែមទាំងជាកំពូលអ្នកប្រយុទ្ធក្បាច់គុនក្នុងទ្រុងដែក នៃស្ថាប័ន
MMA ទៀតផង ។
តែយ៉ាងណាមិញ នាពេលថ្មីៗនេះ អ្នកលេងក្បាច់គុនក្នុងទ្រុងមួយរូបនេះ មានបញ្ហារបួសប្រេះឆ្អឹងដៃជាទម្ងន់ កំពុងដង្ហោយរកជំនួយឧបត្ថម្ភដើម្បីព្យាបាល។ ហើយមួយវិញទៀត ស៊ីម ប៊ុនស្រ៊ន់ ក៏បានត្អូញត្អែរផងដែរ អំពីការមិនសូវត្រូវបានយកចិត្តទុកដាក់ នៅរាល់ពេលត្រូវឡើងប្រកួតម្តងៗ។
ទាក់ទងនឹងបញ្ហានេះដែរ បើយោងតាមគណនីហ្វេសប៊ុករបស់កីឡាកររូបនេះផ្ទាល់ បានសរសេរបញ្ជាក់យ៉ាងវែងថា៖ «ជីវិតកីឡាករវាយប្រដាល់នៅក្នុងទ្រុងប្រចាំ
ក្លឹប Cambodia Top Team មុនចេញប្រកួតគ្មានអាហារបំប៉នអ្វីពិសេសពិសាលទេ
មានតែអាហារខ្មែរតាមបែបធម្មជាតិ
ដែលមើលទៅដូចជាគ្មានអាហារូបត្ថម្ភអ្វីជាដុំកំភួនទេ....។ មិនសមទេ
ថាញ៉ាំអាហារបែបនេះ អាចនឹងទៅប្រកួតឈ្នះគេ?
ឆ្ងល់ខ្លួនឯងដែរ....មិនដឹងថាមកពីការហាត់សមគ្រប់គ្រាន់ ឬមិនដឹងថាជាការចៃដន្យ
ឬ ជាព្រេងសំណាងទេ ដែលអាចវាយផ្តួលយកជ័យជំនះពីកីឡាករចិនកាលពីថ្ងៃទី ០២
ខែធ្នូ ឆ្នាំ ២០១៦ ក្នុងកម្មវិធី Championship
លំដាប់ពិភពលោកដែលបានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននោះ។
ប៉ុន្តែក្នុងចិត្តមានការប្តេជ្ញាមុតមាំថា ទោះគូរប្រកួតខ្ញុំជាអ្នកណាក៏ដោយ
ខ្ញុំត្រូវតែប្តេជ្ញាយកជ័យជំនះជូនជាតិមាតុភូមិដ៏កម្សត់របស់ខ្ញុំឲ្យទាល់តែបាន...ព្រោះខ្ញុំប្រកួតមិនមែនត្រឹមតែដើម្បីតែខ្លួនខ្ញុំទេ
ប៉ុន្តែដើម្បីមុខមាត់ប្រទេសកម្ពុជារបស់ខ្ញុំ....» ។
អ្នកប្រដាល់ប្រចាំក្លិប Cambodia Top Team រូបនេះបានបន្តទៀតថា «ជោគជ័យកាលពីប្រកួតនៅប្រទេសថៃ និង ការប្រកួតលើកនេះ បានផ្តល់ឲ្យខ្ញុំនូវទំនុកចិត្តចំពោះខ្លួនឯងថា កូនខ្មែរពិតជាអាចធ្វើបាន! ប៉ុន្តែកីឡាដែលយកសាច់ស្រស់ឈាមស្រស់ទៅប្រឡែងនេះ ត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ គ្មានទេធានារ៉ាប់រងជីវិតឬសុខភាព។ ទន្ទឹមនឹងជ័យជំនះលើកគូរប្រកួតជនជាតិចិន ជោគជ័យភ្លាមៗថ្មីៗធ្វើឲ្យខ្ញុំរំភើប ភ្លេចអស់ហើយនូវការឈឺចាប់ទាំងឡាយ មិនបាននឹកចាប់ភ្លឹកដល់ដៃ ដែលចេះតែមានអារម្មណ៍ឈឺបន្តិចបន្តួចនោះទេ។ បីថ្ងៃក្រោយពីការប្រកួត ពេលប្រឡប់មកដល់មាតុប្រទេសវិញ របួសដៃបានចាប់ផ្តើមធ្វើទុកឈឺកាន់តែខ្លាំង ទើបសម្រេចចិត្តទៅថតស្កែន (X-Ray)មើល ទើបដឹងថា ឆ្អឹងដៃបានប្រេះបាក់យ៉ាងធ្ងន់ធ្ងរដែលតម្រូវឲ្យមានការវះកាត់និងសម្រាកព្យាបាលយ៉ាងតិច ៦ខែ។ ថវិការដែលបានឈ្នះពីការប្រកួត ៣ពាន់ដុល្លា ក្រៅតែពីឧបត្ថម្ភគ្រួសារបន្តិចបន្តួច ខ្ញុំបានចំណាយស្ទើរតែទាំងអស់ទៅហើយសម្រាប់ការព្យាបាលរបួស។ ក្នុងចិត្តចេះតែគួចបារម្ភនឹកគិត ថាតើរបួសខ្ញុំអាចជាសះស្បើយដូចដើម ដែលអនុញាតិអោយខ្ញុំឡើងសង្វៀនប្រកួតយកកិត្តិយសជូនមាតុភូមិខ្ញុំបានទៀតទេ?ម្ខាងគ្រួសារ ម្ខាងការព្យាបាល! តើខ្ញុំអាចទ្រទ្រង់ការព្យាបាលរយៈពេលប្រាំឬប្រាំមួយខែរនេះបានទេ? ការរំពៃគិតក្នុងចិត្តនេះ ខ្ញុំបានសម្តែងចំពោះមិត្តភក្តិជិតស្និទ្ធនិងប្រិយមិត្តទាំងឡាយ។ ពួកគេបានលើកទឹកចិត្តឲ្យខ្ញុំចែករំលែកទុក្ខលំបាកនេះ ជូនបងប្អូនរួមជាតិបានដឹង» ។
ដោយកង្វះខាតថវិការព្យាបាលរបួស ប៊ុនស្រ៊ន់ បានបន្ថែមឲ្យដឹងបន្តទៀតថា៖ «ខ្ញុំបាទ មានតែសូមលើកម្រាមដៃទាំងដប់ សំពះគោរពសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក/អ្នកឧកញ៉ា និងសប្បុរសជនទាំងឡាយ ដែលមានមនោសញ្ចេតនាស្នេហាចំពោះវិស័យកីឡា និង ចំពោះរូបខ្ញុំបាទ សូមមេត្តាជួយឧបត្ថម្ភការព្យាបាលដល់ខ្ញុំបាទដោយក្តីមេត្តានិងអនុគ្រោះផងចុះ។ សប្បុរសជនដែលមានបំណងចង់ឧបត្ថម្ភ អាចទំនាក់ទំនងមកខ្ញុំបាទផ្ទាល់ តាមទូរស័ព្ទលេខ 078701770 និង 0969677656» ។
ដូច្នេះប្រសិនជាបងប្អូនសប្បុរសជនណា ដែលមានបំណងចង់ឧបត្ថម្ភតិចក្តីច្រើនក្តី អាចទំនាក់ទំនងតាមលេខទូរសព្ទខាងលើបាន ដើម្បីជាការលើកទឹកចិត្ត និងជួយសង្គ្រោះដល់អ្នកប្រដាល់មួយរូបនេះ ក៏ដូចជាការលើកស្ទួយដល់វិស័យកីឡាប្រដាល់ប្រទេសយើងផងដែរ៕
តែយ៉ាងណាមិញ នាពេលថ្មីៗនេះ អ្នកលេងក្បាច់គុនក្នុងទ្រុងមួយរូបនេះ មានបញ្ហារបួសប្រេះឆ្អឹងដៃជាទម្ងន់ កំពុងដង្ហោយរកជំនួយឧបត្ថម្ភដើម្បីព្យាបាល។ ហើយមួយវិញទៀត ស៊ីម ប៊ុនស្រ៊ន់ ក៏បានត្អូញត្អែរផងដែរ អំពីការមិនសូវត្រូវបានយកចិត្តទុកដាក់ នៅរាល់ពេលត្រូវឡើងប្រកួតម្តងៗ។

អ្នកប្រដាល់ប្រចាំក្លិប Cambodia Top Team រូបនេះបានបន្តទៀតថា «ជោគជ័យកាលពីប្រកួតនៅប្រទេសថៃ និង ការប្រកួតលើកនេះ បានផ្តល់ឲ្យខ្ញុំនូវទំនុកចិត្តចំពោះខ្លួនឯងថា កូនខ្មែរពិតជាអាចធ្វើបាន! ប៉ុន្តែកីឡាដែលយកសាច់ស្រស់ឈាមស្រស់ទៅប្រឡែងនេះ ត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ គ្មានទេធានារ៉ាប់រងជីវិតឬសុខភាព។ ទន្ទឹមនឹងជ័យជំនះលើកគូរប្រកួតជនជាតិចិន ជោគជ័យភ្លាមៗថ្មីៗធ្វើឲ្យខ្ញុំរំភើប ភ្លេចអស់ហើយនូវការឈឺចាប់ទាំងឡាយ មិនបាននឹកចាប់ភ្លឹកដល់ដៃ ដែលចេះតែមានអារម្មណ៍ឈឺបន្តិចបន្តួចនោះទេ។ បីថ្ងៃក្រោយពីការប្រកួត ពេលប្រឡប់មកដល់មាតុប្រទេសវិញ របួសដៃបានចាប់ផ្តើមធ្វើទុកឈឺកាន់តែខ្លាំង ទើបសម្រេចចិត្តទៅថតស្កែន (X-Ray)មើល ទើបដឹងថា ឆ្អឹងដៃបានប្រេះបាក់យ៉ាងធ្ងន់ធ្ងរដែលតម្រូវឲ្យមានការវះកាត់និងសម្រាកព្យាបាលយ៉ាងតិច ៦ខែ។ ថវិការដែលបានឈ្នះពីការប្រកួត ៣ពាន់ដុល្លា ក្រៅតែពីឧបត្ថម្ភគ្រួសារបន្តិចបន្តួច ខ្ញុំបានចំណាយស្ទើរតែទាំងអស់ទៅហើយសម្រាប់ការព្យាបាលរបួស។ ក្នុងចិត្តចេះតែគួចបារម្ភនឹកគិត ថាតើរបួសខ្ញុំអាចជាសះស្បើយដូចដើម ដែលអនុញាតិអោយខ្ញុំឡើងសង្វៀនប្រកួតយកកិត្តិយសជូនមាតុភូមិខ្ញុំបានទៀតទេ?ម្ខាងគ្រួសារ ម្ខាងការព្យាបាល! តើខ្ញុំអាចទ្រទ្រង់ការព្យាបាលរយៈពេលប្រាំឬប្រាំមួយខែរនេះបានទេ? ការរំពៃគិតក្នុងចិត្តនេះ ខ្ញុំបានសម្តែងចំពោះមិត្តភក្តិជិតស្និទ្ធនិងប្រិយមិត្តទាំងឡាយ។ ពួកគេបានលើកទឹកចិត្តឲ្យខ្ញុំចែករំលែកទុក្ខលំបាកនេះ ជូនបងប្អូនរួមជាតិបានដឹង» ។
ដោយកង្វះខាតថវិការព្យាបាលរបួស ប៊ុនស្រ៊ន់ បានបន្ថែមឲ្យដឹងបន្តទៀតថា៖ «ខ្ញុំបាទ មានតែសូមលើកម្រាមដៃទាំងដប់ សំពះគោរពសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក/អ្នកឧកញ៉ា និងសប្បុរសជនទាំងឡាយ ដែលមានមនោសញ្ចេតនាស្នេហាចំពោះវិស័យកីឡា និង ចំពោះរូបខ្ញុំបាទ សូមមេត្តាជួយឧបត្ថម្ភការព្យាបាលដល់ខ្ញុំបាទដោយក្តីមេត្តានិងអនុគ្រោះផងចុះ។ សប្បុរសជនដែលមានបំណងចង់ឧបត្ថម្ភ អាចទំនាក់ទំនងមកខ្ញុំបាទផ្ទាល់ តាមទូរស័ព្ទលេខ 078701770 និង 0969677656» ។
ដូច្នេះប្រសិនជាបងប្អូនសប្បុរសជនណា ដែលមានបំណងចង់ឧបត្ថម្ភតិចក្តីច្រើនក្តី អាចទំនាក់ទំនងតាមលេខទូរសព្ទខាងលើបាន ដើម្បីជាការលើកទឹកចិត្ត និងជួយសង្គ្រោះដល់អ្នកប្រដាល់មួយរូបនេះ ក៏ដូចជាការលើកស្ទួយដល់វិស័យកីឡាប្រដាល់ប្រទេសយើងផងដែរ៕





0 comments:
Post a Comment