ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ
ឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
បាននាំមេដាយកិត្តិយសមកបំពាក់ជូន អត្តពលិកតៃខ្វាន់ដូ គឺកីឡាការិនី ស៊ន
សៀវមីុ ដើម្បីជាការលើកទឹកចិត្តដល់កីឡាការិនីរូបនេះ
ក្នុងការខិតខំប្រឹងប្រែងព្យាយាម
រហូតទទួលបានសិទ្ធិឡើងទៅប្រកួតក្នុងព្រឹត្តការណ៍អូឡាំពិកឆ្នាំ២០១៦
នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកន្លងទៅ។
ក្នុងកម្មវិធីបំពាក់មេដាយកិត្តិយសនេះ
ឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុន បានក្រើនរំលឹកដល់កីឡាការិនីរូបនេះថា
«ត្រូវបន្តខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទៅចូលរួមការប្រកួតអន្តរជាតិផ្សេងៗទៀត
ក្រៅពីការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ ខាងមុខនេះ» ។
ដោយឡែក
ចំពោះកីឡាការិនី ស៊ន សៀវមីុ វិញក៏ប្តេជ្ញា
និងតាំងចិត្តផងដែរថានឹងខិតខំហ្វឹកហាត់ ដើម្បីទទួលមេដាយមកជូនជាតិ
និងមាតុភូមិ។ ហើយឆ្នាំ២០១៧ ខាងមុខនេះដែរ កីឡាការិនីរូបនេះ បានដាក់គោលដៅ២
គឺការប្រកួតជ្រើសរើសជើងឯកអាស៊ីនៅសាធារណរដ្ឋកូរ៉េ
និងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ថែមទៀតផង៕
ដោយឡែក
រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ស៊ន សៀវមីុ មានមហាកិត្តិយស
ដែលបានជ្រេីសរើសនាង ជាអ្នកកាន់ និងដុតភ្លេីងគប់
កាលពីព្រឹត្តការណ៍កីឡាជាតិកន្លងទៅ។ ការកាន់ភ្លើងគប់
និងការអុជភ្លើងគប់នេះ
គឺជាប្រពៃណីទំនៀមទំលាប់មួយដែលមានតាំងពីយូរលង់ណាស់មកហើយ
ដែលកើតចេញដំបូងពីព្រឹត្តការណ៍អូឡាំពិកមកម្ល៉េះ រហូតមកទល់ពេលបច្ចុប្បន្ននេះ
គ្រប់ប្រភេទកម្មវិធីកីឡាទាំងអស់ សុទ្ធតែមានរៀបចំនូវកម្មវិធីនេះ
មុននឹងបើកការប្រកួត។
ទើបដូច្នេះហើយ កីឡាការិនីឆ្នើម ស៊ន សៀវមីុ
បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង បន្ទាប់ពីកីឡាការិនីរូបនេះ
ត្រូវបានជ្រើសរើស និងអ្នកតំណាងឲ្យកម្មវិធីទាំងមូល កាន់និងអុជភ្លើងគប់
ដើម្បីបើកកម្មវិធីជាផ្លូវការ។
ក្នុងនោះ សៀវមីុ បានឲ្យដឹងថា
«មហាកិត្តិយសសម្រាប់នាងខ្ញុំ ដែលបានជ្រើសរើសជាអ្នកកាន់ និងដុតភ្លើងគប់
#កីឡាជាតិលើកទី១» ។ ជាមួយនឹងការលើកឡើងរបស់ សៀវមីុ ក៏បានធ្វើឲ្យមហាជន
ក៏ដូចជាអ្នកគាំទ្រមានការសាទរ និងក្តីមោទនភាពចំពោះកីឡាការិនីរូបនេះទៀតផង។
នេះបើយោងតាមទំព័ររបស់ សៀវមីុ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
គួរបញ្ជាក់បន្ថែមទៀតផងដែរថា
ក្នុងដំណើរ កាន់ និងអុជភ្លើងគប់នេះ
ក៏បានចូលរួមជាកិត្តិយសពីសំណាក់កីឡាករជើងចាស់ទសវត្សទី ៨០ និង៩០ ផងដែរ
និងជាពិសេសទៀតនោះ
ក៏មានតំណាងកីឡាករបាល់ទាត់ឆ្នើមប្រចាំក្រុមជម្រើសជាតិកម្ពុជាផងដែរ៕
ស៊ន សៀវមីុ តាំងចិត្តហ្វឹកហាត់បន្ថែមទៀត ក្រោយទទួលបាន មេដាយកិត្តិយស ពីរដ្ឋមន្ត្រីក្រសួងអប់រំ
Subscribe to:
Posts (Atom)
0 comments:
Post a Comment