បារាំង៖ សារព័ត៌មាន Independent របស់អង់គ្លេស បានចុះផ្សាយថា
កាលពីពេលថ្មីៗនេះ ប្រទេសបារាំង បានធ្វើការបង្ហាញផ្លូវបន្ទះសូឡា
ស្រូបពន្លឺព្រះអាទិត្យ លើកដំបូងរបស់ពិភពលោក នៅភូមិតូចមួយ ក្នុងរដ្ឋ
Normandy ភាគខាងជើងប្រទេសបារាំង។
ផ្លូវនេះត្រូវបានគេដាក់ឈ្មោះឲ្យថា “Wattway” និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដោយរដ្ឋមន្រ្តីក្រសួងបរិស្ថានបារាំង លោកស្រី Ségolène Royal ដែលបាននិយាយកាលពីដើមឆ្នាំនេះថា លោកស្រីចង់សាងសង់ ផ្លូវបន្ទះស្រូបពន្លឺព្រះអាទិត្យនេះប្រវែង ១,០០០គីឡូម៉ែត្រនៅក្នុងប្រទេសបារាំង។
ប្រភពព័ត៌មានបានឲ្យដឹងថា ផ្លូវបន្ទះស្រូបពន្លឺព្រះអាទិត្យ “Wattway” មួយនេះ ត្រូវបានអភិវឌ្ឍឡើងជាង៥ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសាងសង់ Colas ជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍យក្ស របស់បារាំង Bougyes ។
ការសាងសង់ផ្លូវនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាល
ដោយចំណាយទឹកប្រាក់ ៥,២ លានដុល្លារ មានប្រវែង១គីឡូម៉ែត្រ
គ្របដណ្តប់ដោយផ្ទាំងស្រូបពន្លឺព្រះអាទិត្យទំហំ ២,៨០០ ម៉ែត្រការ៉េ
ឆ្លងកាត់ភូមិ Tourouvre-au-Perche ។ ហើយថាមពលអគ្គិសនី
ដែលទទួលបានអាចបំភ្លឺភ្លើងនៅតាមផ្លូវ ក្នុងភូមិដែលមានប្រជាជនរស់នៅចំនួន
៣.៤០០ គ្រួសារ។
ប្រភពព័ត៌មានបន្តថា គេរំពឹងថា ផ្លូវនេះនឹងត្រូវបានប្រើប្រាស់ដោយអ្នកបើកបរ ជាមធ្យមក្នុងមួយថ្ងៃ ២,០០០នាក់ ហើយបច្នុប្បន្នផ្លូវនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលធ្វើតេស្តរយៈពេល២ឆ្នាំសិន ខណៈការចំណាយលើការសាងសង់ហាក់មានតម្លៃថ្លៃ។
លោក Piers Barnes សហការីស្រាវជ្រាវរូបវិទ្យា នៅសាកលវិទ្យាល័យក្រុងឡុងដ៍ បាននិយាយថា “ការចំណាយ និងពេលវេលាសាងសង់ផ្លូវនេះ គឺជាកត្តាដ៏សំខាន់ ដែលរារាំងដល់ការអភិវឌ្ឍផ្លូវបន្ទះសូឡា”។
គួរបញ្ជាក់ថា ប្រទេសមួយចំនួននៅទៅទាំងពិភពលោកកំពុងធ្វើការពិសោធន៍ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើផ្លូវ។ ខណៈដែលប្រទេសហូឡង់ មានផ្លូវស្រូបពន្លឺព្រះអាទិត្យ ប្រវែង៧០ម៉ែត្រ ដែលដំណើរការចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះក្នុងលក្ខណៈជាផ្លូវសម្រាប់ជិះកង់មួយខ្សែ៕
ប្រភព ៖
Independent
ផ្លូវនេះត្រូវបានគេដាក់ឈ្មោះឲ្យថា “Wattway” និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដោយរដ្ឋមន្រ្តីក្រសួងបរិស្ថានបារាំង លោកស្រី Ségolène Royal ដែលបាននិយាយកាលពីដើមឆ្នាំនេះថា លោកស្រីចង់សាងសង់ ផ្លូវបន្ទះស្រូបពន្លឺព្រះអាទិត្យនេះប្រវែង ១,០០០គីឡូម៉ែត្រនៅក្នុងប្រទេសបារាំង។
ប្រភពព័ត៌មានបានឲ្យដឹងថា ផ្លូវបន្ទះស្រូបពន្លឺព្រះអាទិត្យ “Wattway” មួយនេះ ត្រូវបានអភិវឌ្ឍឡើងជាង៥ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសាងសង់ Colas ជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍យក្ស របស់បារាំង Bougyes ។


ប្រភពព័ត៌មានបន្តថា គេរំពឹងថា ផ្លូវនេះនឹងត្រូវបានប្រើប្រាស់ដោយអ្នកបើកបរ ជាមធ្យមក្នុងមួយថ្ងៃ ២,០០០នាក់ ហើយបច្នុប្បន្នផ្លូវនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលធ្វើតេស្តរយៈពេល២ឆ្នាំសិន ខណៈការចំណាយលើការសាងសង់ហាក់មានតម្លៃថ្លៃ។
លោក Piers Barnes សហការីស្រាវជ្រាវរូបវិទ្យា នៅសាកលវិទ្យាល័យក្រុងឡុងដ៍ បាននិយាយថា “ការចំណាយ និងពេលវេលាសាងសង់ផ្លូវនេះ គឺជាកត្តាដ៏សំខាន់ ដែលរារាំងដល់ការអភិវឌ្ឍផ្លូវបន្ទះសូឡា”។
គួរបញ្ជាក់ថា ប្រទេសមួយចំនួននៅទៅទាំងពិភពលោកកំពុងធ្វើការពិសោធន៍ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើផ្លូវ។ ខណៈដែលប្រទេសហូឡង់ មានផ្លូវស្រូបពន្លឺព្រះអាទិត្យ ប្រវែង៧០ម៉ែត្រ ដែលដំណើរការចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះក្នុងលក្ខណៈជាផ្លូវសម្រាប់ជិះកង់មួយខ្សែ៕





0 comments:
Post a Comment