រាជធានីភ្នំពេញ ៖
ការត្រឡប់ទទួលយកការប្រដាល់នៅលើសង្វៀនជាថ្មី គឺកីឡាករសេន
ប៊ុនថេន មិនសូវស្វាហាប់ដូចការសន្យានោះទេ
ជាពិសេសបន្ទាប់ពីលោកឡើងប្រកួតលើកចុងក្រោយហើយមានរបួស ។
បើទោះជាលោកបានជាសះស្បើយ
ក៏លោកនៅតែមិនច្បាស់ពីរឿងទទួលឡើងប្រកួត
ដែលអ្នកណាៗក៏មើលឃើញថា
លោកមិនមានបំណងចង់ល្បីពីការឡើងរេញទៀតឡើយ ។
ខុសពីពេល សន្យាដែលថា ក្នុងឆ្នាំ២០១៦នឹងទទួលឡើងរេញ ហើយធ្វើជាកីឡាករឱ្យសកម្មនៅលើសង្វៀន កីឡាករសេន ប៊ុនថេន បែរជាទទួលឡើងប្រកួតតិចតួចបំផុត ហើយបន្ទាប់ពីមានរបួសក្នុងការប្រកួតលើកចុងក្រោយក៏បាត់មុខមិន ទទួលឡើងរេញតែម្ដង ។ មន្ត្រីជាអ្នកផ្គូផ្គងគ្រប់ប៉ុស្ដិ៍បានអះអាងថា លោក សេន ប៊ុនថេន ត្រូវខាងស្ថាប័នចង់ឱ្យឡើងប្រកួតជាមួយថៃញឹកណាស់ ប៉ុន្តែមកពីគេមិនទទួលទើបមិនដែលមានការប្រកួតណាមួយរវាងកីឡាករ រូបនេះនិងកីឡាករថៃ ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា លោក សេន ប៊ុនថេន មិនទទួលការប្រកួតនោះទេចាប់តាំងពីលោកមានរបួស អ៊ីចឹងហើយទើបសង្វៀនរបស់លោកមិនមានការប្រកួតណាមួយរបស់សេន ប៊ុនសេន នៅអំឡុងចុងឆ្នាំ២០១៦នេះ ។ លោកថា ខ្លួនចង់បានការប្រកួតរបស់សេន ប៊ុនថេន នៅលើសង្វៀនអន្តរជាតិរបស់ខ្លួន ហើយលោកក៏សម្ដែងការសោកស្ដាយផងដែរដែលកីឡាករល្អៗដូចជើងខ្លាំងរូប នេះមិនសូវចង់ប្រកួត និងទទួលឡើងរេញតិចបំផុតចាប់តាំងពីលោកទទួលប្រកួតជាថ្មី ក្រោយផ្ទុះជម្លោះជាមួយវ៉ន វីវ៉ា រឿងឌឺដងគ្នា ។ លោកថា ការប្រកួតនាពេលចុងក្រោយកាន់តែពិបាកស្វែងរកជើងខ្លាំង ខណៈកីឡាករដែលភាគីថៃបញ្ជូនមកក៏មានសមត្ថភាពខ្លាំងមិនធម្មតា ។ លោកថា កីឡាករស្រករក្រោយត្រូវបានបណ្ដុះយ៉ាងច្រើនមិនថាសង្វៀនរបស់លោក និងបណ្ដាសង្វៀនរបស់ទូរទស្សន៍ដទៃទេ ប៉ុន្តែសមត្ថភាព និងបទពិសោធន៍របស់កីឡាករទាំងនោះមិនច្រើនសមល្មមត្រូវប្រកួតជាមួយ កីឡាករថៃនោះទេ ទើបការប្រកួតខ្លះ គឺកីឡាករកម្ពុជាតតាំងមិនដល់ទឹក ហើយធ្វើឱ្យអ្នករៀបចំឈឺក្បាល ។
លោកបន្ថែមទៀតថា អ្នកផ្គូផ្គងកីឡាករសឹងនឹងអស់កីឡាករខ្លាំងៗឡើងប្រកួតទៅហើយ បន្ទាប់ពីជើងខ្លាំងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងដូចជាសេន ប៊ុនថេន, វ៉ន វីវ៉ា និងបឺត ខាំ ជាដើមលែងចង់ឡើងរេញ ។ លោកថា បញ្ហាដកខ្លួនរបស់កីឡាករបណ្ដាលមកពីប្រាក់តម្លៃខ្លួន ប៉ុន្តែលោកថា ស្ថានភាពប្រដាល់នៅក្នុងប្រទេសកម្ពុជាគឺមិនអាចដំឡើងប្រាក់ប្រកួត ឱ្យខ្ពស់ស្មើនឹងការប្រកួតក្រៅស្រុកបានទេ ដោយសារតែស្ពនស័រដែលបានជ្រោមជ្រែងមិនបានផ្ដល់ការឧបត្ថម្ភច្រើន ដូចគ្នានឹងនៅក្រៅប្រទេស ។ លោកថា ថ្លែងស្របនឹងលោកនាង ស៊ីវត្ថា អ្នករៀបចំការប្រដាល់ប្រចាំនៅទូរទស្សន៍បាយ័នថា ហេតុផលប្រជាជនកម្ពុជាជាអតិថិជនរបស់ទូរទស្សន៍មានចំនួនមិនស្មើ ប្រទេសជិតខាងគឺជាបញ្ហាចម្បង ដែលកម្ពុជាមិនអាចទទួលបានទឹកប្រាក់ពីអ្នកស្ពនស័រស្មើប្រទេស ជិតខាង ។ លោកថា ប្រជាជន៧០ទៅ៨០លាននាក់ ដូច្នេះបណ្ដាក្រុមហ៊ុនផ្សព្វផ្សាយគេមិនខ្លាចនោះទេក្នុងការផ្ដល់ តម្លៃឱ្យច្រើនលានដុល្លារក្នុងការជ្រោមជ្រែងការប្រដាល់នីមួយៗ ។ ប៉ុន្តែសម្រាប់ការប្រកួតនៅកម្ពុជា ម្ចាស់ក្រុមហ៊ុនដដែលគេមិនសូវហ៊ានខ្ពស់នោះទេ ដោយសារតែពលរដ្ឋខ្មែរតិចលាន ដែលមានន័យថា គេផ្សព្វផ្សាយនៅតាមទូរទស្សន៍កម្ពុជាក៏មិនលក់ដាច់ខ្លាំងដូច ផ្សាយពាណិជ្ជកម្មនៅតាមបណ្ដាប្រទេសដែលមានពលរដ្ឋច្រើនៗ ។ លោកស្វាគមន៍ការឡើងប្រដាល់របស់សេន ប៊ុនថេន ជាថ្មី ដោយលោកប្រកាសថា បើកីឡាកររូបនេះទទួលយកការប្រដាល់ពិតមែន គឺគ្រាន់តែក្អកមិនខ្វះការផ្គូផ្គងតែម្ដង ។ លោកថា ហេតុផលបាត់មុខជើងខ្លាំងល្អនាពេលចុងក្រោយនោះហើយ ដែលលោកសម្រេចចិត្តផ្គូផ្គងកីឡាករល្បីៗដែលនៅបន្តការប្រដាល់ ញឹកស្អេកដោយសារតែខ្វះធនធានអ្នកខ្លាំង ។
ជើងខ្លាំងលំដាប់ កំពូលផ្នែកប្រដាល់កម្ពុជា លោក សេន ប៊ុនថេន បានអះអាងថា លោកមិនទាន់ច្បាស់ថាខ្លួននឹងទទួលយកការប្រកួតជាថ្មីនៅពេលណាឱ្យ ប្រាកដនោះទេ បើទោះជាស្ថានភាពរបួសរបស់លោកហាក់ធូរស្រាលជាងមុន៦០ភាគរយទៅហើយ ក្ដី ។ លោកថា ខ្លួនដូចដើមហើយ ប៉ុន្តែមកពីលោកជាប់ដៃបង្ហាត់ក្មេងរកពេលទំនេរមិនសូវបាន ហើយក៏ដូចជាខ្ជិលចង់ឡើងប្រកួតផង ទើបចេះតែរយាល ។ ទោះបីយ៉ាងណាលោកថា មិនឈប់ប្រដាល់នោះទេ គឺនៅតែបង្ហាញខ្លួនយូរៗម្ដងដដែល ជាពិសេសបើមានការស្នើឱ្យលោកចេញប្រកួតក្រៅស្រុក និងការប្រកួតក្នុងស្រុកជាទ្រង់ទ្រាយធំម្ដងៗ ។ លោកថា ការប្រកួតប្រចាំខែ ឬប្រចាំអាទិត្យគឺលោកមិនទទួលនោះទេ ដោយសារតែលោកក៏មានការងារច្រើននៅក្រៅពីការប្រកួត ។
លោកជា គ្រូបង្វឹកនៅក្លិប Prokout ហើយលោកក៏ស្ដាយផងដែរ ដែលមានរបួសគន្លាក់ស្មាជិត២ខែ ធ្វើឱ្យខកខានការបង្ហាត់សិស្សនៅក្នុងក្លិបនេះ ៕
ប្រភព ៖
កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកប្រដាល់ល្បីឈ្មោះ វ៉ន វីវ៉ា មានអាជីពថ្មីមួយទៀត ជាអ្នកបើកឡានតាក់សីុ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល។ គួររំលឹកផងដែរថា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រូបថតជាច្រើនសន្លឹកត្រូវបានចែករំលែកព្រោងព្រាត ដោយម្នាក់ៗមានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលដឹងថា អ្នកប្រដាល់ដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កីឡាករ វ៉ន វីវ៉ា មានអាជីពថ្មីមួយទៀត។
បើយោងតាមគណនីហ្វេសប៊ុកមួយបានរៀបរាប់ឲ្យដឹងថា « តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលជិះឡានតាក់ស៊ីទៅធ្វើការ ជាមួយអ្នកប្រដាល់ដ៏ល្បីកម្ពុជា?» ។
គួរបញ្ជាក់ផងដែរថា នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយផងដែរ ពីព្រោះប្រិយមិត្តធ្លាប់តែឃើញ ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ISKA កីឡាករ វ៉ន វីវ៉ា នៅតែលើសង្វៀនប្រកួត តែលើកនេះមានអាជីពថ្មីមួយទៀតជាអ្នកបើករថយន្តតាក់ស៊ី។
ជាមួយនឹងរូបថតដែលត្រូវបានចែករំលែកជាច្រើននៅក្នុងហ្វេសប៊ុកនេះ ក៏មានមហាជន និងអ្នកគាំទ្រ បាននាំគ្នាបញ្ចេញមតិក្នុងន័យវិជ្ជមាន និងអវិជ្ជមានមួយចំនួនផងដែរ។ តែយ៉ាងណាក៏ដោយ ម្ចាស់គណនីដែលបានបង្ហោះរូប ពីយប់មិញនេះ ក៏បានសំណូមពរឲ្យបងប្អូន នៅតែបន្តគាំទ្រកីឡាករ វ៉ន វីវ៉ា និងជួយជិះតាក់ស៊ីគាត់ផង ដោយមានឈ្មោះ និងលេខទូរស័ព្ទនៅក្នុងកាតស្រាប់៕

0 comments:
Post a Comment