អ្នករត់ទៅជួយ! ​ត្រូវចោរអាកាបាញ់​ពេល​ប្លន់ ​ក្នុងផ្ទះនោះ ​គាត់​​​ស្លាប់​​ហើយ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋ​ម​ឱ្យដឹងថា ពាក់ព័ន្ធ​ករណី​ចោរ​អាកា៧នាក់ចូលប្លន់​ផ្ទះប្រជាពលរដ្ឋ​មួយ​កន្លែង ​បណ្តាល ឱ្យបងប្រុស​ម្នាក់​បានឃើញ​ហេតុការណ៍​នោះ​ក៏​​រត់​មក​ជួយ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​​​បាញ់​​ឱ្យ​របួសធ្ងន់នោះ គាត់​បានស្លាប់​ហើយ​នៅ​វេលា​ម៉ោង​០៤​ទៀបភ្លឺ​ថ្ងៃទី​៣០ ធ្នូ នេះ ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយត្រូវក្រុមគ្រួសារ​បញ្ជូន​សព​មកធ្វើ​បុណ្យប្រពៃណី​នៅ​ផ្ទះ​​ក្នុងភូមិ​ ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ (ទីតាំងកើតហេតុ) ។
គួររំលឹកថា កាលពី​​វេលា​ម៉ោង​០៨​ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៦ ​ធ្នូ ឆ្នាំ​២០១៦​កន្្លងមក​ ស្ថិត​ក្នុងភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិចូល​ដល់​ក្នុងផ្ទះ ដែល​ជនសង្ស័យ​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៦​ដើម មាន​គ្នា​៧​នាក់​។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ភី ធឿ​ន អាយុ​អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ និង​ប្ដី​ឈ្មោះ កែម កន អាយុ​៤៤​ឆ្នាំ បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ក្រុម​គ្រួសារ​របស់ កំពុង​អង្គុយ​មើល​ទូរទស្សន៍​ជុំ​គ្នា រូប​គាត់​អង្គុយ​មើល​ទូរទស្សន៍ ចំណែកឯ​ប្តី​ដេក​មើល​ទូរទស្សន៍​នៅ​មុខ និង​កូនប្រុស​អាយុ​១២​ឆ្នាំ​អង្គុយ​មើល​អែប​ជញ្ជាំង​។
បន្ទាប់​មក​ ជនសង្ស័យ​បាន​ចូល​មក​គំរាម ហើយ​បាន​យក​ស្កុ​តរុំ​មាត់​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ជាប់ ដើម្បី​កុំ​ឲ្យ​ស្រែក និង​បន្ត​រុំ​បុរស​ជា​ប្តី ហើយនឹង​កូនប្រុស​ដែល​កំពុង​មើល​ទូរទស្សន៍​ជាមួយ រួម​ទាំង​កូនស្រី​ដែល​ដេក​ក្នុង​បន្ទប់​ម្នាក់​ទៀត​។ ជន​រង​គ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​បាន​យក​កណ្ដៀវ​គំរាម កូនស្រី​របស់​គាត់​ឈ្មោះ កន វីឡា អាយុ​១៧​ឆ្នាំ ឲ្យ​យក​របស់របរ​មាន​តម្លៃ​ឲ្យ​ពួក​គេ ដែល​ក្នុង​នោះ​ជនសង្ស័យ​យក​បាន​រួម​មាន​លុយ ៥០០​ដុល្លារ ខ្សែដៃ​ប្លា​ទី​ន ៥​ជី​កន្លះ ក្រវិល​១​ជី​កន្លះ កងដៃ​១​គូ​តម្លៃ​១៥០​ដុល្លារ​។
ក្រោយ​ ពី​ជនសង្ស័យ​យក​របស់របរ​ទាំងនេះ​បាន​ហើយ ក៏​បាន​និយាយ​ទៅ​កាន់​ស្ត្រី​រង​គ្រោះ​ថា កន្លង​មក​គ្រួសារ​ជន​រង​គ្រោះ បាន​ធ្វើបាប​គ្រួសារ​របស់​ពួក​គេ​ខ្លាំង​ណាស់ ហើយ​ក៏​នាំ​គ្នីគ្នា​រត់គេច​ខ្លួន​តាម​វាលស្រែ​ក្រោយ​ផ្ទះ​បាត់​ទៅ​។ ​នៅ​ពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ប្លន់ ក៏​មាន​បងប្រុស​ម្នាក់​បានឃើញ​ហេតុការណ៍​នោះ បាន​រត់​មក​ជួយ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​បាន​បាញ់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ទំនងជា​ត្រូវ​ពោះវៀន និង​ត្រូវ​ចំ​ដៃ​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន ដឹក​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ កាល់​ម៉ែ​ត ដើម្បី​ធ្វើការ​ស​ង្គ្រោះ ។
ប្រភព ៖ កោះសន្ដិភាព
ព័ត៌មានចាប់អារម្មណ៍ក្នុងថ្ងៃទី ៣០ធ្នូនេះ៖
ជា ​និស្សិត​ផ្នែក IT ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​ចូល​ទៅ​កាប់​ដល់​ ក្នុងផ្ទះ​រហូត​ស្លាប់​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​11Eoz តាម​បណ្តោយ​ផ្លូវឌឿងហែម ស្ថិត​ក្នុងភូមិ​៦ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។
ជន ​រង​គ្រោះ​ឈ្មោះ អៀង ម៉េ​ង​ឃាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ Ca​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក IT នៅ​វិទ្យាស្ថាន​ស៊ី​តិច ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ឃុំ​ធ្លុ​ក​ជ្រៅ ស្រុក​កងមាស ខេត្តកំពង់ចាម ចំណែក​ជន​បង្ក​រត់គេច​ខ្លួន​បាត់ គ្រាន់តែ​ដឹង​ថា មានឈ្មោះ បញ្ញា ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ដែរ ។
ប្រភព ​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ជា​អ្នក​ជិតខាង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឮ​សំឡេង​ស្រែក​ចេញ​មក​ពី​ក្នុងផ្ទះ​ជន​រង​គ្រោះ​ យ៉ាង​ខ្លាំង​ថា អា បញ្ញា អញ​សង​លុយ​ឯង​តើ កុំ​វ៉ៃ​អញ​អី បន្ទាប់​មក​ឮ​សូរ​សំឡេង​ប្រតាយប្រតប់​គ្នា មួយសន្ទុះ​ក្រោយមក​ស្ងាត់ឈឹង ពេល​នោះ​គាត់​ក៏​ទៅ​អើត​មើល​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ផ្កាប់មុខ​ ហូរ​ឈាម​លើ​ការ៉ូ និង​លើ​ពូក ព្រមទាំង​មានកាំបិត​បុ័ងតោ​នៅ​ក្បែរ​នោះ​ផង​ដែរ ចំណែក​របស់របរ​រាយ​ប៉ាយ​ពេញ​ក្នុងផ្ទះ ភ្លាម​ៗ​នោះ​គាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ។
តាម​ការ​បញ្ជាក់​របស់ ​ស្ត្រី​ជា​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​បណ្តាល​មក​ពី​រឿង ជំពាក់​លុយ​អត់​សង ទើប​ជន​ដៃដល់​តាម​មក​កាប់សម្លាប់​ដល់​ក្នុងផ្ទះ​តែ​ម្តង ។
តាម ​សម្តី​របស់​បងប្រុស​បង្កើត​ជន​រង​គ្រោះ​មានឈ្មោះ ម៉េ​ង​សៀង អាយុ​២៥​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦ ស្នាក់​នៅ​ជាមួយ​គ្នា បាន​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​ជា​ផ្ទះ​របស់​ពួក​គេ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ជាង​៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​ឪពុក​ម្តាយ​បាន​ទៅ​រស់នៅ​ខេត្តកំពង់ចាម​អស់ ហើយ​ទុក​ឲ្យ​ពួក​គេ​២​នាក់​បងប្អូន​ស្នាក់​នៅ ។ កន្លង​មក​ជន​រង​គ្រោះជា​ប្អូនប្រុស​គាត់​មិន​ដែល​មានរឿង​ជាមួយ​នរណា​ម្នាក់​ ទេ ប៉ុន្តែ​ប្អូនប្រុស​គាត់​ឧស្សាហ៍​ហៅ​មិត្តភក្តិ​មាន​ស្រី​មាន​ប្រុស​មក​ ផឹកស៊ី​នៅ​លើ​ផ្ទះ​ជា​ញឹកញាប់ ។
ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ មូលដ្ឋាន ព្រមទាំង​លោក​អធិការ​ខណ្ឌ​៧​មក​រា​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ត្រួតពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ ក៏​ឃើញ​ស្នាម​ដំណក់ឈាម​នៅ​លើ​កាំជណ្តើរ​តាំងពី​ជាន់​ទី​៣​រហូត​ដល់​ជាន់​ ផ្ទាល់​ដី និង​មាន​ក្រណាត់​រុំ​ឈាម​របស់​ជន​បង្ក​ទុក​ចោល​នៅ​ជាន់​ទី​២​ទៀត​ផង ។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជន​ដៃដល់​ក៏​រង​របួស​ដែរ ចំណែក​ជន​រង​គ្រោះ​ពិនិត្យ​ឃើញ​ស្នាម​កាប់​ចំ​កញ្ចឹងក​ខាងក្រោយ​បាន​ ពាក់កណ្តាល និង​កាប់​ចំ​ដៃ​ឆ្វេង ។ ក្រោយ​ពី​ពិនិត្យ​កន្លែង​កើតហេតុ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​ កំណើត​តាម​ប្រពៃណី ។
ទាក់ទិន​ករណី​ឃាតកម្ម​សម្លាប់​ដល់​ក្នុងផ្ទះ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​ តាម​ច្បាប់ ៕

0 comments:

Post a Comment