រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា
រឿងហេតុមួយរវាងប្តី-ប្រពន្ធវ័យក្មេង ដែលសង្ស័យផ្តើមចេញពីការប្រចណ្ឌ
ត្រូវប្តីដាក់ថ្នាំកណ្តុរមកបំពុលប្រពន្ធ តែនឹកឃើញស្តាយក្រោយ
ក៏បញ្ជូននាងទៅសង្គ្រោះវិញ។
ការភ្ញាក់ផ្អើល គឺស្ថិតក្នុងមន្ទីរពហុព្យាបាល «ឡាំ ប៊ុនថន» នៅខាងលិចផ្សារជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណៈប្រពន្ធត្រូវបានប្តីបញ្ជូនមកសង្គ្រោះ ប៉ុន្តែខាងមន្ទីរពេទ្យមិនហ៊ានទទួលព្យាបាលទេ ព្រោះមានសភាពធ្ងន់ធ្ងរពេក ដោយខាងពេទ្យប្រាប់ថា ឱ្យប្តីបញ្ជូនបន្តទៅមន្ទីរពេទ្យធំវិញទៅ ស្រាប់តែប្តីនោះយំឡាំប៉ា មិនព្រមឱ្យបញ្ជូនចេញ។
ទាំង២នាក់ប្តី-ប្រពន្ធខាងលើ មិនត្រូវស្គាល់អត្តសញ្ញាណទេ ដោយប្តីរូបនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួររឿងហេតុ ខណៈដំបូងប្តីនោះ បានត្រឹមតែឆ្លើយថា ប្រពន្ធខ្លួនពុលបាយមានរោយថ្នាំកណ្តុរប៉ុណ្ណោះ លុះសួរហេតុអ្វីបានមានថ្នាំកណ្តុរ? បុរសមិនឆ្លើយសោះ ។
បច្ចុប្បន្ន បុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយសាកសួរនាំរឿងហេតុ រីឯប្រពន្ធរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ប្រភព ៖
កោះសន្ដិភាព
ព័ត៌មានចាប់អារម្មណ៍ក្នុងថ្ងៃទី ៣០ធ្នូនេះ៖
ជានិស្សិតផ្នែក IT ម្នាក់ ត្រូវបានមិត្តភក្តិចូលទៅកាប់ដល់ ក្នុងផ្ទះរហូតស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ11Eoz តាមបណ្តោយផ្លូវឌឿងហែម ស្ថិតក្នុងភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ជន រងគ្រោះឈ្មោះ អៀង ម៉េងឃាង ភេទប្រុស អាយុ២០ឆ្នាំ Caនិស្សិតឆ្នាំទី៣ ផ្នែក IT នៅវិទ្យាស្ថានស៊ីតិច ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំធ្លុកជ្រៅ ស្រុកកងមាស ខេត្តកំពង់ចាម ចំណែកជនបង្ករត់គេចខ្លួនបាត់ គ្រាន់តែដឹងថា មានឈ្មោះ បញ្ញា ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះដែរ ។
ប្រភព ព័ត៌មានពីស្ត្រីម្នាក់ជាអ្នកជិតខាងសុំមិនបញ្ចេញឈ្មោះបានឲ្យ ដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងស្រែកចេញមកពីក្នុងផ្ទះជនរងគ្រោះ យ៉ាងខ្លាំងថា អា បញ្ញា អញសងលុយឯងតើ កុំវ៉ៃអញអី បន្ទាប់មកឮសូរសំឡេងប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកស្ងាត់ឈឹង ពេលនោះគាត់ក៏ទៅអើតមើលស្រាប់តែឃើញជនរងគ្រោះបានដេកផ្កាប់មុខ ហូរឈាមលើការ៉ូ និងលើពូក ព្រមទាំងមានកាំបិតបុ័ងតោនៅក្បែរនោះផងដែរ ចំណែករបស់របររាយប៉ាយពេញក្នុងផ្ទះ ភ្លាមៗនោះគាត់បានរាយការណ៍ទៅសមត្ថកិច្ច ។
តាមការបញ្ជាក់របស់ ស្ត្រីជាអ្នកជិតខាងបានឲ្យដឹងថា ករណីខាងលើនេះបណ្តាលមកពីរឿង ជំពាក់លុយអត់សង ទើបជនដៃដល់តាមមកកាប់សម្លាប់ដល់ក្នុងផ្ទះតែម្តង ។
តាម សម្តីរបស់បងប្រុសបង្កើតជនរងគ្រោះមានឈ្មោះ ម៉េងសៀង អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ ស្នាក់នៅជាមួយគ្នា បានឲ្យដឹងថា ផ្ទះនេះជាផ្ទះរបស់ពួកគេរស់នៅជាមួយឪពុកម្តាយជាង៣០ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្នឪពុកម្តាយបានទៅរស់នៅខេត្តកំពង់ចាមអស់ ហើយទុកឲ្យពួកគេ២នាក់បងប្អូនស្នាក់នៅ ។ កន្លងមកជនរងគ្រោះជាប្អូនប្រុសគាត់មិនដែលមានរឿងជាមួយនរណាម្នាក់ ទេ ប៉ុន្តែប្អូនប្រុសគាត់ឧស្សាហ៍ហៅមិត្តភក្តិមានស្រីមានប្រុសមក ផឹកស៊ីនៅលើផ្ទះជាញឹកញាប់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋាន ព្រមទាំងលោកអធិការខណ្ឌ៧មករាបានចុះទៅដល់កន្លែងកើតហេតុ ហើយបានត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ ក៏ឃើញស្នាមដំណក់ឈាមនៅលើកាំជណ្តើរតាំងពីជាន់ទី៣រហូតដល់ជាន់ ផ្ទាល់ដី និងមានក្រណាត់រុំឈាមរបស់ជនបង្កទុកចោលនៅជាន់ទី២ទៀតផង ។ តាមការពិនិត្យរបស់សមត្ថកិច្ចជនដៃដល់ក៏រងរបួសដែរ ចំណែកជនរងគ្រោះពិនិត្យឃើញស្នាមកាប់ចំកញ្ចឹងកខាងក្រោយបាន ពាក់កណ្តាល និងកាប់ចំដៃឆ្វេង ។ ក្រោយពីពិនិត្យកន្លែងកើតហេតុរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុក កំណើតតាមប្រពៃណី ។
ទាក់ទិនករណីឃាតកម្មសម្លាប់ដល់ក្នុងផ្ទះនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោស តាមច្បាប់ ៕

0 comments:
Post a Comment